Policiesគោលការណ៍
Warranty, delivery and how we workការធានា ការដឹកជញ្ជូន និងរបៀបដែលយើងធ្វើការ
What you can expect when you buy from Mood Setup Studio. អ្វីដែលអ្នកអាចរំពឹងបាន ពេលទិញពី Mood Setup Studio។
Last updated: November 2026កែប្រែចុងក្រោយ៖ ខែវិច្ឆិកា 2026
Warranty
Every product we sell is genuine and comes with the official warranty of its manufacturer or the manufacturer's official distributor.
The warranty period depends on the brand and the product. Most products carry a 1 year warranty. Some carry longer — for example, many monitors are covered for 3 years and DXRacer chairs for 2 years. The warranty for each product is shown on its page in the catalog, and we confirm it with you when you order.
What the warranty covers
Faults in materials or manufacturing that appear during normal use, under the terms set by each brand.
What it usually does not cover
Each brand sets its own terms. These are commonly excluded:
- Damage from drops, knocks, liquid, power surges or misuse
- Products that have been opened, repaired or modified by someone other than an authorized service centre
- Normal wear, and parts that wear out with use such as ear pads, ear tips and cables
- Products with a removed or damaged serial number or warranty label
How to make a warranty claim
- Keep your receipt or proof of purchase.
- Message us on Telegram, or bring the product and your receipt to the studio.
- We check the product and help you through the brand's warranty process. Whether an item is repaired or replaced, and how long it takes, is decided by the brand's service centre.
ការធានា
ផលិតផលទាំងអស់ដែលយើងលក់ជាផលិតផលសុទ្ធ ហើយមានការធានាផ្លូវការពីក្រុមហ៊ុនផលិត ឬតំណាងចែកចាយផ្លូវការ។
រយៈពេលធានាអាស្រ័យលើម៉ាក និងផលិតផល។ ផលិតផលភាគច្រើនធានា 1 ឆ្នាំ។ ខ្លះធានាយូរជាងនេះ — ឧទាហរណ៍ ម៉ូនីទ័រជាច្រើនធានា 3 ឆ្នាំ និងកៅអី DXRacer ធានា 2 ឆ្នាំ។ រយៈពេលធានារបស់ផលិតផលនីមួយៗបង្ហាញលើទំព័រផលិតផល ហើយយើងនឹងបញ្ជាក់ជូនពេលអ្នកបញ្ជាទិញ។
អ្វីដែលការធានាគ្របដណ្តប់
បញ្ហាបច្ចេកទេសពីរោងចក្រ ដែលកើតឡើងក្នុងការប្រើប្រាស់ធម្មតា តាមលក្ខខណ្ឌរបស់ម៉ាកនីមួយៗ។
អ្វីដែលជាទូទៅមិនគ្របដណ្តប់
ម៉ាកនីមួយៗមានលក្ខខណ្ឌរៀងៗខ្លួន។ ជាទូទៅ ការធានាមិនរាប់បញ្ចូល៖
- ការខូចខាតដោយសារធ្លាក់ ប៉ះទង្គិច ចូលទឹក ចរន្តអគ្គិសនីលើស ឬការប្រើប្រាស់ខុស
- ផលិតផលដែលត្រូវបានបើក ជួសជុល ឬកែច្នៃ ដោយអ្នកដែលមិនមែនជាមជ្ឈមណ្ឌលសេវាផ្លូវការ
- ការសឹករេចរឹលធម្មតា និងគ្រឿងដែលសឹកតាមការប្រើប្រាស់ ដូចជាទ្រនាប់កាស ចុងកាស និងខ្សែ
- ផលិតផលដែលលេខស៊េរី ឬស្លាកធានា ត្រូវបានដកចេញ ឬខូច
របៀបទាមទារការធានា
- សូមរក្សាទុកវិក្កយបត្រ ឬភស្តុតាងនៃការទិញ។
- ផ្ញើសារមកយើងតាម Telegram ឬយកផលិតផល និងវិក្កយបត្រមកហាង។
- យើងពិនិត្យផលិតផល ហើយជួយអ្នកក្នុងដំណើរការធានារបស់ម៉ាក។ ការសម្រេចថាជួសជុល ឬប្តូរថ្មី និងរយៈពេលរង់ចាំ គឺអាស្រ័យលើមជ្ឈមណ្ឌលសេវារបស់ម៉ាក។
Returns and exchanges
Please check your product when you collect it or when it is delivered, and contact us straight away if anything is damaged, missing or not what you ordered.
Products that develop a fault are handled under the manufacturer's warranty described above.
For any other return or exchange request, message us before sending anything back. We look at each request individually.
ការប្តូរ និងសងទំនិញ
សូមពិនិត្យផលិតផលពេលអ្នកមកយក ឬពេលទទួលពីអ្នកដឹកជញ្ជូន ហើយទាក់ទងយើងភ្លាមៗ បើមានអ្វីខូច ខ្វះ ឬមិនត្រូវនឹងអ្វីដែលអ្នកបានបញ្ជាទិញ។
ផលិតផលដែលមានបញ្ហាបច្ចេកទេស នឹងដោះស្រាយតាមការធានារបស់ក្រុមហ៊ុនផលិត ដូចបានរៀបរាប់ខាងលើ។
សម្រាប់សំណើប្តូរ ឬសងផ្សេងទៀត សូមផ្ញើសារមកយើងជាមុន មុននឹងបញ្ជូនទំនិញត្រឡប់មកវិញ។ យើងពិចារណាតាមករណីនីមួយៗ។
Delivery
We deliver countrywide, to all 25 provinces and cities in Cambodia. You are also welcome to collect your order from the studio.
- Delivery is arranged when you order by message or phone.
- We confirm the delivery fee and the expected delivery time with you before the order is sent.
- When your order arrives, check the packaging and the product, and tell us straight away about any damage.
ការដឹកជញ្ជូន
យើងដឹកជញ្ជូនទូទាំងប្រទេស គ្រប់ 25 រាជធានី-ខេត្ត។ អ្នកក៏អាចមកយកទំនិញដោយផ្ទាល់នៅហាងបានដែរ។
- ការដឹកជញ្ជូនត្រូវរៀបចំពេលអ្នកបញ្ជាទិញតាមសារ ឬទូរស័ព្ទ។
- យើងបញ្ជាក់ថ្លៃដឹកជញ្ជូន និងពេលវេលាដែលរំពឹងទុក ជាមួយអ្នកមុនពេលបញ្ជូន។
- ពេលទំនិញមកដល់ សូមពិនិត្យកញ្ចប់ និងផលិតផល ហើយប្រាប់យើងភ្លាមៗបើមានការខូចខាត។
Prices, stock and ordering
This website is a catalog. It shows specifications and photos so you can compare products, but it does not show prices and it does not take orders or payments.
- Price: message us on Telegram or Messenger, call us, or visit the studio. We will give you today's price.
- Stock: the labels “In stock”, “Pre-order” and “Out of stock” are a guide. Stock changes every day, so please confirm with us before you travel or pay.
- Pre-order: for products that have not arrived yet, message us to ask how to reserve one and when it is expected.
- Payment: we confirm the payment options with you when you order.
តម្លៃ ស្តុក និងការបញ្ជាទិញ
គេហទំព័រនេះជាកាតាឡុក។ វាបង្ហាញលក្ខណៈបច្ចេកទេស និងរូបភាព ដើម្បីឱ្យអ្នកប្រៀបធៀបផលិតផល ប៉ុន្តែមិនបង្ហាញតម្លៃ ហើយមិនទទួលការបញ្ជាទិញ ឬការបង់ប្រាក់ទេ។
- តម្លៃ៖ សូមផ្ញើសារតាម Telegram ឬ Messenger ទូរស័ព្ទ ឬមកហាង។ យើងនឹងប្រាប់តម្លៃថ្ងៃនេះជូន។
- ស្តុក៖ ស្លាក «មានស្តុក» «កក់មុន» និង «អស់ស្តុក» ជាព័ត៌មានណែនាំ។ ស្តុកប្រែប្រួលជារៀងរាល់ថ្ងៃ ដូច្នេះសូមបញ្ជាក់ជាមួយយើងមុនពេលធ្វើដំណើរមក ឬបង់ប្រាក់។
- កក់មុន៖ សម្រាប់ផលិតផលដែលមិនទាន់មកដល់ សូមផ្ញើសារមកយើងដើម្បីសួរពីរបៀបកក់ និងពេលវេលាដែលនឹងមកដល់។
- ការបង់ប្រាក់៖ យើងនឹងបញ្ជាក់ជម្រើសបង់ប្រាក់ ពេលអ្នកបញ្ជាទិញ។
Product information
Specifications in the catalog come from each manufacturer's published information. Manufacturers sometimes change a product without notice, so details can differ slightly from what is shown here. Where there is a difference, the manufacturer's official information applies.
Photos are for illustration. Colours can look different from one screen to another.
If a particular detail matters to you — a port, a size, a compatibility question — ask us before you buy and we will check it for you.
Brand names, product names and logos shown on this site are the property of their respective owners.
ព័ត៌មានផលិតផល
លក្ខណៈបច្ចេកទេសក្នុងគេហទំព័រ យកចេញពីព័ត៌មានដែលក្រុមហ៊ុនផលិតបានផ្សព្វផ្សាយ។ ក្រុមហ៊ុនផលិតអាចកែប្រែផលិតផលដោយមិនជូនដំណឹងជាមុន ដូច្នេះព័ត៌មានលម្អិតអាចខុសគ្នាបន្តិចបន្តួច។ បើមានភាពខុសគ្នា ព័ត៌មានផ្លូវការរបស់ក្រុមហ៊ុនផលិតជាព័ត៌មានត្រឹមត្រូវ។
រូបភាពសម្រាប់ជាឧទាហរណ៍។ ពណ៌អាចមើលទៅខុសគ្នាបន្តិចលើអេក្រង់នីមួយៗ។
បើចំណុចណាមួយសំខាន់សម្រាប់អ្នក — ដូចជារន្ធដោត ទំហំ ឬភាពត្រូវគ្នា — សូមសួរយើងមុនទិញ យើងនឹងពិនិត្យជូន។
ឈ្មោះម៉ាក ឈ្មោះផលិតផល និងឡូហ្គោ ដែលបង្ហាញលើគេហទំព័រនេះ ជាកម្មសិទ្ធិរបស់ម្ចាស់រៀងៗខ្លួន។
Privacy
This website does not ask for your personal information. There are no accounts, no forms and no checkout.
- On your device: the site remembers whether you chose light or dark mode, and your language. Those settings are stored only in your own browser and are never sent to us.
- Hosting: like every website, our hosting provider processes basic technical information such as your IP address in order to deliver the pages and protect the site.
- When you contact us: if you message us on Telegram, Facebook or Messenger, or call us, we use what you tell us — such as your name, phone number and delivery address — only to answer you and to handle your order, delivery and warranty. Those services have their own privacy policies.
- We do not sell your personal information.
ឯកជនភាព
គេហទំព័រនេះមិនសុំព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទេ។ គ្មានគណនី គ្មានទម្រង់បំពេញ និងគ្មានការបង់ប្រាក់។
- លើឧបករណ៍របស់អ្នក៖ គេហទំព័រចងចាំថាអ្នកជ្រើសរើសផ្ទៃភ្លឺ ឬងងឹត និងភាសារបស់អ្នក។ ការកំណត់ទាំងនេះរក្សាទុកតែក្នុង Browser របស់អ្នកប៉ុណ្ណោះ ហើយមិនត្រូវបានបញ្ជូនមកយើងទេ។
- ការបង្ហោះគេហទំព័រ៖ ដូចគេហទំព័រដទៃទៀតដែរ ក្រុមហ៊ុនបង្ហោះគេហទំព័ររបស់យើងដំណើរការព័ត៌មានបច្ចេកទេសមូលដ្ឋាន ដូចជាអាសយដ្ឋាន IP ដើម្បីបង្ហាញទំព័រ និងការពារគេហទំព័រ។
- ពេលអ្នកទាក់ទងយើង៖ បើអ្នកផ្ញើសារតាម Telegram, Facebook ឬ Messenger ឬទូរស័ព្ទមកយើង យើងប្រើព័ត៌មានដែលអ្នកផ្តល់ — ដូចជាឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋានដឹកជញ្ជូន — សម្រាប់តែការឆ្លើយតប និងដោះស្រាយការបញ្ជាទិញ ការដឹកជញ្ជូន និងការធានាប៉ុណ្ណោះ។ សេវាទាំងនោះមានគោលការណ៍ឯកជនភាពរៀងៗខ្លួន។
- យើងមិនលក់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទេ។
Questionsសំណួរ
If anything here is unclear, ask us. We are happy to explain. បើមានចំណុចណាមិនច្បាស់ សូមសួរយើង។ យើងរីករាយនឹងពន្យល់ជូន។
Telegram: @moodsetupstudio
Phone:ទូរស័ព្ទ៖ 016 325 788
Studio:ហាង៖ House 7Eo, Street 139, Phnom Penh 12211, Cambodia
Hours:ម៉ោងបើក៖ Open daily, 9:00 AM – 7:00 PM